ហ៊ុន សែន ប្រើត្រីបកទប់ទល់សេះទឹមសម រង្ស៊ី និងកឹម សុខា
ហ៊ុន សែន ប្រើត្រីបកទប់ទល់សេះទឹមសម រង្ស៊ី និងកឹម សុខា Mon, 26 January 2015 Phnom Penh Post (Post Staff) —————————- ដោយសារមួយរយៈចុងក្រោយនេះ ពុំសូវមានអ្នកវិភាគនយោបាយតាមក្រឡាអុក ដូចមុននោះ ក្នុងនាមខ្ញុំជាអ្នកចេះលេងអុកខ្លះដែរ សូមចូលខ្លួនបន្តវិភាគពីរៀមច្បងមុនៗ ដើម្បីចែករំលែក គ្រាន់ទុកជាពុទ្ធិ ហើយដើម្បីឆ្លើយតបទៅនឹងប្រសាសន៍លោកនាយករដ្ឋមន្ត្រី បានប្រតិកម្មកាលពីថ្ងៃទី ១៩ មករា នៅខេត្តស្វាយរៀង «វាមិនដែលមានត្រីបក ៥»។ វាជារឿងត្រឹមត្រូវព្រោះអ្នករាយការណ៍ជូនសម្តេច ខុសការពិត។ បើខ្ញុំចាំមិនច្រឡំទេ នោះគឺមិនដែលគេវិភាគអំពីត្រីបក៥នោះទេ គឺធ្លាប់មាន «ត្រីបកទឹម ៣» និង «ត្រីបកទី ៤ អាចនឹងបក» តែប៉ុណ្ណោះ។ ការវិវត្តនៃស្ថានការណ៍នយោបាយ នៅកម្ពុជាពីមួយសម័យកាល ទៅមួយសម័យកាល សុទ្ធតែបានបង្កើនភាពស្មុគស្មាញឡើងៗ ជាពិសេសនៅសម័យកាលចុងក្រោយនេះ ដែលគេដឹងឮគ្រប់ៗគ្នាថា «សម័យឃ្លោកលិច អំបែងអណ្តែត» គឺមានភាពស្មុគស្មាញដូចទៅនឹងក្រឡាអុក សម្រាប់អ្នកមិនចេះលេងអុក ហើយមើលមិនយល់យ៉ាងដូច្នេះដែរ។ ប៉ុន្តែសម្រាប់ទស្សនៈខ្ញុំផ្ទាល់ យើងអាចចាត់ទុកល្បែងនយោបាយ
