Facebook and Buddhism
ព្រះសង្ឃដែលមានឋានៈធំៗទាំងនោះ ភាគច្រើនបញ្ចូលនយោបាយរបស់គណបក្សខ្លះ នៅពេលបានឡើងគង់ទេសនាម្តងៗ។ ជាងនេះទៅទៀត គំរាមកំហែង និងតាមដានព្រះសង្ឃណាដែលចូលរួមសង្កេតតាមដានប្រជាពលរដ្ឋ ដែលមកតវ៉ារឿងវិវាទដីធ្លី ព្រៃឈើ និងសិទ្ធិមនុស្សជាដើម ដោយសារព្រះសង្ឃរស់បានអាស្រ័យឧបាសក នៅពេលឧបាសកទុក្ខព្រួយគឺព្រះសង្ឃតែងតែជួយអ៊ីចឹងហើយ។ ឧទាហរណ៍ ដូចកាលពីឆ្នាំទៅ ព្រះសង្ឃលួន សាវ៉ាត ដែលចូលរួមឃ្លំាមើលការតវ៉ារឿងព្រៃឡង់ក៏មិនបានដែរ គឺមានលិខិតគណៈសង្ឃរាជធានីហាមវត្តនានានៅរាជធានីភ្នំពេញ មិនឲ្យគង់ស្នាក់អាស្រ័យនៅទេ។ ពេលខ្លះធ្វើការតាមដានព្រះសង្ឃណាដែលមាននិន្នាការនយោបាយរក លទ្ធិប្រជាធិបតេយ្យថែមទៀតផង។ Phnom Penh Post Monday, 06 February 2012 12:00 តុង សុប្រាជ្ញ Hits: 225 ព្រះពុទ្ធឱវាទបានសម្តែងថា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» ឬពាក្យសាមញ្ញនិយាយថា «ដាំចេកបានផ្លែចេក ដាំស្វាយនឹងបានផ្លែស្វាយ»។ ពុទ្ធឱវាទនេះ គួរត្រូវបានពុទ្ធសាសនិក ទាំងអស់ចងចាំ និងគោរពប្រណិប័តន៍តាមយ៉ាងខ្ជាប់ខ្ជួន ពិសេស គឺព្រះសង្ឃ ពុទ្ធសាសនា។ ប៉ុន្តែមិនដូច្នោះទេ ព្រះសង្ឃមួយចំនួនប្រព្រឹត្តខុសនឹងពុទ្ធឱវាទជាច្រើនប្រការ ដែលត្រូវបានការប្រមាថពីមតិសាធារណៈ។ កម្មៗប្រែមកថា «អំពើ» អំពើដែលលោកអ្នកធ្វើ លោកអ្នកតែងទទួល បើអាត្មាធ្វើខុសអាត្មាក៏ទទួលដែរ… មានតែព្រះអង្គ(ព្រះពុទ្ធ)មួយព្រះអង្គទេគ្មានគ្រូបាអាចារ្យណា ប្រដៅព្រះអង្គបានឡើយ…ហើយឧបាសកឧបាសិកាគួរតែកុំប្រព្រឹត្តទៅតាម
