សមាជិកព្រឹទ្ធសភាអាមេរិក ស្នើច្បាប់ជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
សមាជិកព្រឹទ្ធសភាអាមេរិក ស្នើច្បាប់ជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស Op-Ed: RFA លោក មួង ណារ៉េត2019-05-21 រូបពីឆ្វេងទៅស្តាំ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) លោក ឌិក ឌើប៊ិន (Dick Durbin) និង លោក ម៉ាកូ រូប៊ីអូ (Marco Rubio)គេហទំព័ររបស់ព្រឹទ្ធសភាអាមេរិក សមាជិកព្រឹទ្ធសភាអាមេរិកបីរូប រួមគ្នាស្នើច្បាប់ថ្មីមួយ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យបានពេញលេញ។ សេចក្តីស្នើច្បាប់នេះ ត្រូវដាក់ស្នើ កាលពីថ្ងៃទី ១៤ ខែ ឧសភា តែទើបតែត្រូវបានលេចចេញជាសាធារណ: នៅថ្ងៃនេះ។ សមាជិកព្រឹទ្ធសភាទាំងបីរូបនោះ មួយរូបមកពីខាងគណបក្សសាធារណរដ្ឋលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) ជាអ្នកផ្តួចផ្តើមស្នើច្បាប់នេះ និង គាំទ្រដោយសមាជិកព្រឹទ្ធសភាអាមេរិកពីររូបទៀត គឺលោក ឌិក ឌើប៊ិន (Dick Durbin) ខាងគណបក្សប្រជាធិបតេយ្យ និង លោក ម៉ាកូ រូប៊ីអូ