In memories and tributes towards Dr. Benny Widyono who passed away at 83 on 16 March 2019
ថ្ងៃនេះខ្ញុំសូមសំដែងនូវសេចក្តីសោកស្តាយនិងចូលរួមកាន់មរណៈទុក្ខដល់ក្រុមគ្រួសារនិងញាតិមិត្តលោកបណ្ឌិត Benny Widyono ដែលបានលាចាកលោកនេះកាលពីខែមីនា ១៦ ឆ្នាំ២០១៩។ លោកធ្លាប់ជាលេខាប្រចាំប្រទេសកម្ពុជារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងសម័យអ៊ុនតាក់ UNTAC។ តែអ្វីដែលខ្ញុំចង់លើកមកបង្ហាញគឺវគ្គមួយក្នុងសៀវភៅដ៏ល្បីរបស់លោក រាំក្នុងស្រមោល Dancing in Shadow ក្នុងទំព័រទី១១៨ដល់១៨១ គឺការដែលល្បិចនយោបាយឌីហ្វីត DIFID (Divide, Isolate, Finish, Integrate, Develop) របស់លោកហ៊ុនសែនក្នុងការប្រឡេះលោកសម-រង្ស៊ីនិងទ្រង់សិរីវុឌចេញពីហ៊ុនស៊ិនប៊ិចដែលធ្វើអោយបក្សមួយនេះចុះខ្សោយដល់សព្វថ្ងៃ។ តែអ្វីដែលសំខាន់ពេលនោះគឺមានកឹម-សុខាម្នាក់ដែរ ក្នុងតំណែងលោកជាសមាជិកសភាពីគណបក្សព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍របស់លោកតាសឺនសានបានជំទាស់ក្នុងការបណ្តេញលោកសមរង្សុីចេញពីសភាទាំងបំពានច្បាប់នេះ។ ដូច្នេះគោលការណ៍សមរង្សុី-កឹមសុខាជាមនុស្សតែមួយនៃគណបក្សសង្រ្គោះជាតិបច្ចុប្បន្នពិតជាឆ្លុះបញ្ចាំងឧត្តមគតិរួមរបស់អ្នកទាំងពីរកាលពី២៧ឆ្នាំមុន។ រៀបរៀងអត្ថបទដោយលោកសេង សុភ័ណ Today, I would like to express deep sadness and share condolence with family and friends of Dr. Benny Widyono who passed away this March 16, 2019. He was