ពិតឬក្លែងក្លាយ ករណីបាញ់រាស្រ្តនៅក្រចេះគឺរដ្ឋាភិបាលត្រូវទទួលខុសត្រូវ
ឃុំ២ឆ្នូ ខេត្តក្រចេះ ជាឃុំមានឈ្មោះនៅទីតាំងជាក់ស្តែងនៃការជឿថាជាទីកំណើតគណបក្សប្រជាជនគឺកើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៥០ នៅពេលគណបក្សមួយនេះរមែងរំលឹកកំណើតរបស់ខ្លួននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជំនួសវិញ។ ការផ្ទុះឡើងនៃការតវ៉ាបញ្ហាដីធ្លីកាលពីថ្ងៃទី៨ ខែមីនាម្សិលមិញនេះ ធ្វើអោយយើងនឹកដល់ការផ្ទុះហឹង្សារវាងកងកំឡាំងប្រដាប់អាវុធនិងប្រជាជនកាលពីឆ្នាំ២០១២ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន-សែន បញ្ជាអោយប្រើរហូតដល់យន្តហោះចំបាំងបាញ់ទៅលើប្រជាពលរដ្ឋដោយចោទថាជាអ្នកធ្វើរដ្ឋអបគម។ រឿងរ៉ាវលើកនេះ កើតឡើងក្នុងកំឡុងកម្ពុជាគ្មានពត៍មានឯករាជ្យ តែវីដេអូដែលចែកចាយក្នុងបណ្តាញទំនាក់ទំនងសង្គម និងការផ្តល់បទសម្ភាសន៍ដោយប្រជាជននៅក្នុងទីកើតហេតុ មានការផ្ទុយគ្នាពីអាជ្ញាធរនិងពត៍មានលើកជើងរបស់រដ្ឋមានដូចជាFreshnewsជាដើម។ បើតាមពត៍មាន Phnom Penh Post គឺមានការអៈអាងជាដំបូងថាមានមនុស្សស្លាប់ដោយទទួលស្គាល់ពីមេឃុំ២ឆ្នូថាមានមនុស្សស្លាប់មែន។ ប៉ុន្តែតាមការតាមសម្ភាសន៍របស់អ្នកសារពត៍មានFreshnewsទាំងស្ត្រីរងគ្រោះទាំងមេឃុំបដិសេធន៍នូវសំដីដើមរបស់ខ្លួន។ បើតាមសំដីអ្នកសារពត៍មាន គាត់ថាគាត់គឺពិតនិងឯករាជ្យ ហើយពត៍មានភ្នំពេញប៉ុស្តិ៍និងអាសុីសេរីគឺមិនពិតនិងមិនឯករាជ្យ ជាពត៍មានបំពុលសង្គម…ចំងល់គឺយុវជនម្នាក់នេះកំពុងនិយាយរឿងដែលខ្លួនឯងមិនបានឆ្លុះកញ្ចក់មើលខ្លួនឯងឡើយ។ យុវជនហ្វេសប៊ុកដួង តារា(Duong Dara) យុវជនម្នាក់នេះជាអ្នកកាន់កាប់និងមើលការខុសត្រូវផេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែន។ ដើម្បីបន្ថែមប្រជាប្រីយភាព គេបានខិតខំគ្រប់បែបយ៉ាងមានដូចជា អោយមន្ត្រីរាជការសុីវិលគ្រប់ជាន់ថ្នាក់បង្កើតគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនដើម្បីចុចឡាច់និងឈៀផេចសម្តេច ដាក់លុយឃោសនាអោយហ្វេសប៊ុករាប់សិបមុឺនដុល្លា និងតាមប្រមាញ់ទិញឡាច់ពីclick farmsផ្សេងៗជាច្រើន។ សព្វថ្ងៃ ផេចរបស់លោកនាយករដ្ឋមន្ត្រីមានអ្នកឡាច់ច្រើនជាងចំនួនប្រជាជនខ្មែរដែលមានគណនេយ្យហ្វេសប៊ុកទៅទៀតគឺជាង៩លាន៦សែនឡាច់ ដោយស្ថិតិអ្នកប្រើអិនតើនិតនៅកម្ពុជាមានប្រមាណជាង៤លាននាក់ប៉ុណ្ណោះ។ យើងដឹងទាំងអស់គ្នាច្បាស់ណាស់ថាហ្វេសប៊ុកជាអ្នករកសុី អោយតែអោយលុយគេ អ្នកគ្រប់គ្រងឡាច់អាចដាក់តួលេខអោយសម្តេចប៉ុន្មានក៏បានដែរ តែដែលយុវជនដួងតារាធ្វើអោយសម្តេចស្រក់ទឹកភ្នែកពេលក្រោយគឺលុយដែលសម្តេចយកមកប្រើមានប្រភពពីណា? ហើយឡាច់ទាំងនោះជានរណាខ្លះ ពីព្រោះហ្វេសប៊ុកនឹងលាតត្រដាងក្នុងពេលខាងមុខដ៏ឆាប់នេះ។ យុវជនហ្វ្រេសនីវលឹម-ជាវុត្ថា(Lim Cheavutha) យុវជនម្នាក់នេះគឺជាអ្នកបង្កើតនិងជាប្រធានគ្រប់គ្រងកាសែតអនឡាញហ្វ្រេសនីវដែលគេស្គាល់ថាជាសារនាំពាក្យនិងវេទិកាផ្តាច់មុខរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែន។ អ្នកសារពត៍មានហ្វ្រេសនីវមានតែផ្សាយលើកជើងសម្តេចនិងដៀមដាមអោយក្រុមជំទាស់។ តែអ្វីដែលគួរកត់សម្គាល់គឺក្រុមអ្នកសារពត៍មានលំអៀងឥតខ្ចោះនេះមិនមែនបម្រើតែសម្តេចទេ គឺបម្រើក្រុមដែលធ្វើអោយសម្តេចអស់លក្ខណ៍ទៅថ្ងៃក្រោយដូចគ្នា។ ជាក់ស្តែង ករណីការបាញ់រៈទៅលើក្រុមអ្នកតវ៉ាដីធ្លីជាង២០០នាក់នៅខេត្តក្រចេះកាលពីពេលថ្មីៗនេះ