ការតស៊ូមតិដែលមានប្រសិទ្ធិភាពរបស់គណបក្សជំទាស់
ក្នុងយុគបច្ចុប្បន្ន ក្រសួងការបរទេសគឺភាគីសំខាន់បំផុតសម្រាប់រដ្ឋាភិបាលមួយក្នុងការការពារអំពើទាំងឡាយរបស់ខ្លួន។ ដូចគ្នាដែរ យន្តការមួយក្នុងយន្តការទាំងអស់សម្រាប់គណបក្សជំទាស់ ជាពិសេសគឺគណបក្សសង្គ្រោះជាតិដែលត្រូវបានគណបក្សដឹកនាំរាជរដ្ឋាភិបាលកំពុងធ្វើទុក្ខបុកម្នេញដូចបច្ចុប្បន្ននេះ ត្រូវប្រើប្រាស់យន្តការអន្តរជាតិអោយប្រសិទ្ធិភាពបំផុតទៅតាមដែលអាចធ្វើបាន។ ដូច្នេះតើគណបក្សជំទាស់ត្រូវធ្វើអ្វីខ្ល? យើងអាចនិយាយបានថាភាគីទាំងបីនេះ គឺរាជរដ្ឋាភិបាល គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ កន្លងមកទាំងសង្គមសុីវិល ទាំងសហគមន៍អន្តរជាតិ និងទាំងគណបក្សសង្គ្រោះជាតិ ហាក់ដូចជាបរាជ័យក្នុងការអប់រំប្រជាជនកម្ពុជាអោយយល់ថា គណបក្សប្រជាជនគឺជាគណបក្សដឹកនាំរាជរដ្ឋាភិបាល មិនមែនជាគណបក្សកម្មសិទ្ធិរបស់រាជរដ្ឋាភិបាលឬរាជរដ្ឋាភិបាលជាកម្មសិទ្ធិរបស់គណបក្សប្រជាជនទេ។ យោងតាមរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន គណបក្សនយោបាយគ្រាន់តែជាអ្នកដាក់វេនគ្នាមកដឹកនាំរាជរដ្ឋាភិបាលឬមកការពារប្រយោជន៍ជាតិតែប៉ុណ្ណោះ។ តែកន្លងមកលោកនាយករដ្ឋមន្ត្រីនិងមន្ត្រីគណបក្សប្រជាជនមួយចំនួនឈ្វេងយល់ថារាជរដ្ឋាភិបាលកម្ពុជាឬជាតិកម្ពុជាជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន មានជាឧទាហរណ៍ដូចជា៖ នាយករដ្ឋមន្ត្រីអៈអាងថាគាត់ជាអគ្គមេបញ្ជាការកងទ័ពទូរទាំងផ្ទៃប្រទេសដែលការនិយាយនេះហួសពីដែនសមត្ថកិច្ចរបស់រដ្ឋធម្មនុញ្ញ ស្ថាប័នព្រះមហាក្សត្រគឺឯករាជ្យនិងជាអ្នកការពារអធិបតេយ្យភាពក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាប៉ុន្តែគណបក្សប្រជាជនបញ្ជូនមនុស្សរបស់ខ្លួនមកយាមព្រះរាជបល្លង្គគឺរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងហើយថវិការរបស់ព្រះរាជវាំងគឺក្តោបក្តាប់ដោយក្រសួងហិរញ្ញវត្ថុជាដើម តុលាការគឺជាស្ថាប័នឯករាជ្យចែងដោយរដ្ឋធម្មនុញ្ញប៉ុន្តែទាំងប្រធានតុលាការកំពូល(president of the supreme court)ទាំងព្រះរាជអាជ្ញា(executors)ទាំងចៅក្រម(judges)ជាដើមសុទ្ធសឹងតែជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាដែលនេះគឺផ្ទុយទាំងស្រុងទៅនឹងក្រមសីលធម៍(ethics) មុខវិជ្ជាជីវៈ(professionalism) និងជំលោះផលប្រយោជន៍(conflict of interest)ដូចមានចែងក្នុងច្បាប់។ ចំណែកស្ថាប័នឯករាជ្យមួយទៀតគឺស្ថាប័នរដ្ឋសភាព្រឹទ្ធសភាក៏មានការបង្កើតក្រសួងទំនាក់ទំនងរដ្ឋសភាអោយស្ថិតក្រោមទីស្តីការគណរដ្ឋមន្ត្រីដើម្បីគ្រប់គ្រងមិនអោយឯករាជ្យថែមទៀត។ ទាំងអស់េនះមិនរួមទាំងស្ថាប័នព្រះពុទ្ធសាសនា ស្ថាប័នមន្ត្រីរាជការទាំងសុីវិលនិងប្រដាប់អាវុធ និងទាំងស្ថាប័នឧត្តមសិក្សាទាំងរបស់រដ្ឋទាំងឯកជនដែលបានកំពុងប្រឡាក់ប្រឡូសទៅដោយការប្រទាញប្រទង់ពីគណបក្សប្រជាជនមិនអាចបំពេញការងារបំរើជាតិនិងប្រជាជនពិតប្រាកដបាន ។ល។និង។ល។ ដើម្បីគាបសង្កត់ស្ថាប័នឯករាជ្យទាំងអស់នោះអោយមានប្រសិទ្ធិភាពថែមទៀត បច្ចុប្បន្នលោកហ៊ុន-សែន បានបង្កើតក្រុមក្រៅក្របខណ្ឌឬនិយាយអោយសាមញ្ញគឺក្រុមបាតដៃទី៣ដើម្បីគំរាមទាំងអ្នកជំទាស់ អ្នកស្ថិតក្នុងគណបក្សប្រជាជន និងអ្នកឯករាជ្យផ្សេងទៀត។ ជាឧទាហរណ៍ ក្រុមអ្នកវាយតំណាងរាស្ត្រនៅមុខរដ្ឋសភាក៏ដូចជាក្រុមប្រជាការពារដែលស្ថិតនៅក្រោមចៅសង្កាត់មេឃុំរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានគេមើលឃើញថាអាជ្ញាធរមិនអាចប៉ៈពាល់តាមប្រព័ន្ធច្បាប់បានទេ។ គណបក្សជំទាស់ត្រូវបង្កើនប្រសិទ្ធិភាពការតស៊ូមតិរបស់ខ្លួនដោយក្រៅពីជំហានដំបូងៗដូចជាផ្អាកទិដ្ឋាការនិងរឹបអូសទ្រព្យសម្បត្តិមន្ត្រីពុករលួយរំលោភសិទ្ធិមនុស្ស ការនិយាយអោយច្បាស់ៗថាអាស៊ានត្រូវទាត់ចោលសមាជិកភាពកម្ពុជាចេញ អង្គការសហប្រជាជាតិត្រូវទុកទំនេរចោលនូវអាសនៈកម្ពុជាចេញ សហគមអុឺរ៉ុបត្រូវដកសិទ្ធិនាំចេញពិសេសលើកលែងតែអាវុធចេញ(everything but arms or EBA) ហើយសហរដ្ឋអាមេរិកនិងអូស្ត្រាលីត្រូវដើរតួនាទីសំខាន់ក្នុងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាដើម។ សព្វថ្ងៃតាមរយៈក្រសួងការបរទេស លោកប្រាក់-សុខុនគាត់គឺកំពុងនាំកម្ពុជាទៅរកនយោបាយការបរទេសបរាជ័យនិងអសោចបំផុតមួយដូចលោកអៀង-សារីដូច្នោះដែរ។ ជាក់ស្តែង