Saturday, October 5th, 2019

now browsing by day

 
Posted by: | Posted on: October 5, 2019

លោកសម-រង្ស៊ីធ្វើអោយពិភពលោកផ្អើលម្តងទៀត៩វិច្ឆិកា២០១៩

យើងទាំងអស់គ្នានៅចាំបានកាលពីមាតុភូមិនិវត្សន៍របស់លោកសម-រង្ស៊ីកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ដែលនៅពេលនោះមានប្រជាពលរដ្ឋច្រើនដល់លាននាក់នៅទីក្រុងភ្នំពេញជាពិសេសក្នុងចំណោមយុវជន-យុវតីបានចេញមកទទួលនិងហែរហមគាត់ពីព្រលានយន្តហោះទៅដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ អ្នកតាមដានស្ថានការណ៍សង្កេតឃើញថាប្រជាប្រីយភាពដ៏លើសលប់របស់លោកនៅពេលនោះគឺមកពីលោកជាអ្នកនយោបាយឈរលើសច្ចភាពទៀងត្រង់ក្នុងការនាំមកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដជូនដល់ប្រជាពលរដ្ឋខ្មែរ។ ហើយអ្វីដែលធ្វើអោយមនុស្សម្នារអ្នកគាំទ្រដ៏ច្រើនលើសលប់ចេញមកទទួលនៅពេលនោះគឺបណ្តាលមករដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកហ៊ុន-សែនបានតាមបៀតបៀនដល់លោកសម-រង្ស៊ីមិនចេះចប់មិនចេះហើយជាពិសេសមានដីកាតុលាការរាប់មិនអស់ដែលតុលាការកម្ពុជាមានឈ្មោះអាក្រក់ខាងកាត់ក្តីគ្មានយុត្តិធម៌។ ក្នុងចំណោមដីកាតុលាការទាំងនោះ ការចោទប្រកាន់ទៅលើលោកសម-រង្ស៊ីរឿងដកបង្គោលព្រំដែននិងបំផ្លាញមិត្តភាពរបស់រដ្ឋាភិបាលកម្ពុជាជាមួយវៀតណាមគឺជារលកដំបូងនាំទៅរករលកស៊ូណាមីនាពេលនោះ។

លោកសម-រង្ស៊ីប្រកាសដកតែហ៊ុន-សែនចេញទេ ចំណែកមេដឹកនាំសំខាន់ៗដូចជាស-ខេង និងសាយ-ឈុំគឺលោកអាចធ្វើការជាមួយបាន។

ព្រឹត្តការណ៍៩វិច្ឆិកា២០១៩ខាងមុខនេះ មានភាពឡូសុិក(logic)ជាងឆ្នាំ២០១៣ទៅទៀត។ ការលាលែងពីតំណែងជាប្រធានបក្សរបស់លោកសម-រង្សុី ត្រូវបានគេមើលឃើញថាជាទង្វើគំរូប្រកបដោយការលៈបង់ខ្ពស់របស់លោកក្នុងការរក្សាគណបក្សសង្គ្រោះជាតិអោយមានដំណើរការជាប្រក្រតីភាព។ ប៉ុន្តែការចាប់ចងលោកកឹម-សុខា ដែលជាប្រធានបក្សបន្តវេន រួចរំលាយគណបក្សសង្គ្រោះជាតិទាំងមិនទាន់បានរកកំហុសនិងកាត់ទោសលោកកឹម-សុខាផងនោះរឹតតែធ្វើអោយសមាជិកបក្សដែលបោះឆ្នោតអោយជាង៣លាននាក់នៅមិនអស់ចិត្តសោះ។

ការវិលត្រឡប់មកវិញរបស់លោកសម-រង្សុីក្នុងនាមជាប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិនិងដំណើរវិវឌ្ឍន៍ទៅមាតុប្រទេសវិញដើម្បីស្រោចស្រង់គណបក្សមួយនេះ ជារឿងមួយធ្វើអោយអ្នកគាំទ្របក្សនេះពាក់កណ្តាលប្រទេសមានភាពថប់ដង្ហើមមិនអាចលាក់ខ្លួនបំពួនអាត្មាក្នុងការមិនចេញមកទទួលលោកសម-រង្សុីដោយអហឹង្សាបានឡើយ។

ប្រាក់រៀលក្រដាស១៥០០០ថ្មីដែលមានរូបឆាយាលក្ខណ៍នរោត្តមសីហមុនីនិងស្តូបឈ្នះឈ្នះស្តាយសិល្បៈយួនដែលកំពុងទទួលការរិៈគន់ពីមហាជនយ៉ាងដំណំ

ចំណែកលោកហ៊ុន-សែនវិញ អ្នកតាមដានស្ថានការណ៍សង្កេតឃើញថា ដើរខុសច្រើនអន្លើរដោយសារតែអំនួតនិងមោហៈបាំងលុះដោយការស្រេកឃ្លានអំណាចគ្មានទីបញ្ចប់។ ជំនួសអោយការទទួលស្គាល់ការពិតពីការថយចុះយ៉ាងគំហុកនៃប្រជាប្រីយភាពក្រោមការដឹកនាំរបស់ខ្លួនជាង៣០ឆ្នាំ រួចប្រកាសខ្លួនចូលរឺត្រែតក្លាយខ្លួនជារដ្ឋបុរស(statesman)ម្នាក់ ហ៊ុនសែនបែរប្រើល្បិចពិសពុលប្រកាសសត្រូវជាមួយប្រជាពលរដ្ឋខ្លួនជិតពាក់កណ្តាលនគរដែលបោះឆ្នោតអោយគណបក្សសង្គ្រោះជាតិដោយចាប់មេដឹកនាំពួកគេដាក់ឃុំឃាំងក្នុងបទចោទក្លែងក្លាយ រំលាយគណបក្សមួយនេះមានបទចោទដោយសាលដីកាតុលាការកំពូលដោយគ្មានមូលដ្ឋានច្បាប់ពិតប្រាកដនិងបិទផ្លូវតវ៉ា ដកកៅអីតំណាងរាស្ត្រទាំង៥៥ចេញព្រមទាំងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៥០០៧នាក់ដែលប្រជាជនពលរដ្ឋបោះឆ្នោតអោយ យកមកអោយមនុស្សដែលមានស្វាមីភក្តិជាមួយខ្លួនវិញ។

មិនមែនគ្រាន់តែរំលោភទៅលើរដ្ឋធម្មនុញ្ញ រំលោភអំណាច និងប្រកាសជាសត្រូវជាមួយប្រជាពលរដ្ឋខ្លួនឯងប៉ុណ្ណោះទេ ហ៊ុន-សែនហ៊ានធ្វើសម្បទានគ្រប់បែបយ៉ាងនៅពេលខ្លួនកំពុងមានអំណាចដូចជាសម្បទានល្អជាអាក្រក់ដោយការពារនិងតំឡើងបុណ្យសក្កិពួកជនទុច្ចរិត-ឃាតករ-ចោរជាដើម សម្បទានអោយចិនអាចប្រើប្រាស់ដីខ្មែរបានយ៉ាងសេរី និងសម្បទាយួនរឿងបោះបង្គោលព្រំដែនជាដើម។ល។និង។ល។ ហ៊ុន-សែនហ៊ានសម្បទានគ្រប់បែបយ៉ាងអោយជននិងប្រទេសណាដែលហ៊ានជួយការពារអំណាចគាត់កំឡុងពេលផុយស្រួយនៃអំណាចខ្លួនសព្វថ្ងៃនេះ។

លោកសម-រង្ស៊ីអោនថើបព្រះធរណីកម្ពុជាក្នុងកំឡុងមានមនុស្សច្រើនដល់លាននាក់មកទទួលលោកនៅព្រលានយន្តហោះនៅថ្ងៃទី១៩ កក្កដា ២០១៣។

លទ្ធផលពីនយោបាយហក់ចូលក្នុងឆ្នាំងដំាទឹកពុះរបស់ហ៊ុន-សែននាពេលនេះគឺ លោកសម-រង្ស៊ីប្រកាសប្រើអំណាចប្រជាជន(people power)និងកៀរគរអ្នកស្នេហាជាតិពិតប្រាកដក្នុងជួរគណបក្សប្រជាជនដែលកំពុងមិនពេញចិត្តលោកហ៊ុន-សែនស្រាប់ ក៏ដូចជាចូលទៅរំដោះព្រះមហាក្សត្រពីការគាបសង្កត់ពីហ៊ុន-សែន រំដោះកម្ពុជាពីចិន-យួន ការពារអ៊ីប៊ីអេ(EBA)និងជីអេសស្ទី(GST) និងស្តារនីតិរដ្ឋក៏ដូចជាលទ្ធិប្រជាធិបតេយ្យឡើងវិញស្របតាមរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ មកដល់ថ្ងៃនេះ ក្រោមសំពាធពីប្រជាពលរដ្ឋពេញនគរ អង្គការសហប្រជាជាតិនិងពិភពលោកទាំងមូល ចិន-យួនអាចដោះដៃចេញពីហ៊ុន-សែន នៅពេលពួកគេបានទទួលសម្បទានពីហ៊ុន-សែនរួចរាល់ ហើយមិនចង់ប្រឈមជាមួយកំឡាំងប្រជាពលរដ្ឋខ្មែរនិងពិភពលោកទាំងមូល។