First day of Commune Election Campaign
ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ សំលេងរន្ធាប់បន្លឺឡើងពាសពេញផ្ទៃពសុធារបស់កម្ពុជាដោយគណបក្សភ្លើងទៀន! សំលេងជ័យឃោសផ្សេងៗមានដូចជា #ជយោគណបក្សភ្លើងទៀន #ជយោប្រជាធិបតេយ្យខ្មែរ #ជយោកំលាំងប្រជាពលរដ្ឋខ្មែរ #គណបក្សភ្លើងទៀនឈ្នះខ្មែរឈ្នះទាំងអស់គ្នា #គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ #មេឃុំគណបក្សភ្លើងទៀនបម្រើជាតិដោយមិនរើសអើង #សីលធម៌សច្ចធម៌យុត្តិធម៌ #ឈ្នះមិនឈ្នះឈ្នះ #ជយោកំលាំងយុវជនប្រជាធិបតេយ្យខ្មែរ #ជយោកំលាំងស្រ្តីក្លាហានខ្មែរ #ជយោនយោបាយឃុំសង្កាត់៧ចំណុចគណបក្សភ្លើងទៀន ជាដើម។ល។និង។ល។ ពីលិចបំផុតបៃលិនប៉ោយប៉ែត ទៅកើតបំផុតដាច់ស្រយាលត្បូងឃ្មុំស្វាយរៀង ទៅត្បូងបំផុតកំពតកោះកុងកំពង់សោម និងខាងជើងបំផុតព្រះវិហារស្ទឹងត្រែងរតនគីរី កងទ័ពអ្នកប្រជាធិបតេយ្យភ្លើងទៀនបានរាយពាសពេញ ដូចមនុស្សកំពុងដេកលក់៤ឆ្នាំ ស្រាប់ភ្ញាក់ឡើង ដៃកាន់ទង់គ្រវីព្រមគ្នាដ៏អស្ចារ្យ។ លោកបណ្ធិតឡៅ ម៉ុងហៃ និយាយថានេះគឺអច្ឆរិយៈមែនទែន! បើប្រៀបធៀបជាមួយគូរប្រកួតគឺគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកហ៊ុន សែន វិញ សកម្មជនបេក្ខជនឃុំសង្កាត់ភ្លើងទៀនមិនសូវមានធនធានមធ្យោបាយអ្វីច្រើនទេ ពួកគេមានសន្ទុះទឹកចិត្តនិងបេះដូងសុទ្ធសាធ ជាពិសេសគឺជំហរមុតមាំ មិនផ្លាស់ប្តូរ មិនខ្លាចញញើត មិនចុះញ៉មចំពោះមុខអំពើអយុត្តិធម៌ ចង់ប្រែមុខមាត់ទឹកដីមួយនេះអោយក្លាយជាប្រជាធិបតេយ្យសេរីពហុបក្ស មាននីតិរដ្ឋតុលាការឯករាជ្យអាចធានាសិទ្ធិនិងសេរីភាព ជូនប្រជាពលរដ្ឋនិងកូនចៅខ្មែរពិតប្រាកដ។ នៅពេលដែលសារពត៌មានឯករាជ្យនិងសង្គមស៊ីវិលត្រូវបានបិទនិងបង្ក្រាប កងទ័ពប្រជាធិបតេយ្យភ្លើងទៀនងាកមកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងគគ្រឹកគគ្រេង។ ហើយនេះជាហ្វេសប៊ុកផ្លូវការរបស់គណបក្សភ្លើងទៀន https://facebook.com/clp.org ព្រមទាំងប្រិយមិត្តអាចទទួលព័ត៌មានរបស់គណបក្សភ្លើងទៀនតាមរយៈ៖»» Instagram: www.instagram.com/candlelight_party/»» Telegram: t.me/candlelightparty»» គេហទំព័រ(Website) https://candlelightparty.org»» យូធូប (YouTube) https://www.youtube.com/channel/UCOShpxpMzcoO3oGCEFZ3heg»»