កម្ពុជានៅអង្គការសហប្រជាជាតិថ្ងៃទី២៨ កញ្ញា ២០១៨

Posted by: | Posted on: September 25, 2018

ការប្រជុំអង្គការសហប្រជាជាតិលើកទី៧៣ស្តីអំពីការកំណត់វាសនារួមកាន់នៃប្រជាជនពិភពលោក លោកនាយករដ្ឋមន្ត្រីកម្ពុជាត្រូវបង្ខំចិត្តមកចូលរួមខ្លួនឯងដែលខុសពីលើកមុនៗ ភាគច្រើនត្រឹមបញ្ជូនទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេសមកចូលរួម។

មានសំណួរ សួរថានៅពេលដែលលោកហ៊ុន-សែនបានរៀបចំការបោះឆ្នោតក្លែងក្លាយដើម្បីឡើងកាន់អំណាច ហេតុអ្វីអង្គការសហប្រជាជាតិត្រូវអញ្ជើញលោកមកថ្លែងការណ៍? -តាមពិត អង្គការសហប្រជាជាតិមិនបានអញ្ជើញទេ គឺតំណាងប្រទេសមួយៗអាចរៀបចំយ៉ាងណាអោយមានតំណាងខ្លួនមកថ្លែងការណ៍ពេលមានប្រជុំប្រចាំឆ្នាំម្តងៗតែប៉ុណ្ណោះ។ តែពេលនេះលោកហ៊ុន-សែនទទួលបានការគាបសង្កត់ខ្លាំងពីគ្រប់មជ្ឈដ្ឋានទាំងប្រជាជនខ្មែរអ្នកបោះឆ្នោត ទាំងគណបក្សសង្គ្រោះជាតិ ទាំងក្រុមការងារគណបក្សប្រជាជនខ្លួន ទាំងប្រទេសដែលមិនទទួលស្គាល់លោកមានសហគមអុឺរ៉ុបនិងអាមេរិកជាដើម និងទាំងប្រទេសដែលគាំទ្រលោកដើម្បីប្រយោជន៍របស់គេគឺប្រទេសចិនជាដើម។

តើលោកហ៊ុន-សែននឹងប្រឈមអ្វីខ្លះនៅអង្គការសហប្រជាជាតិ?

– ទី១ គឺបាតុកម្មប្រឆាំងរបស់សហគមខ្មែរមកពីអាមេរិកនិងកាណាដានៅមុខអង្គការសហប្រជាជាតិនាទីក្រុងញូយ៉ក។ ពួកគេទាំងអស់នោះ ចំណាយកំឡាំងកាយចិត្តរបស់ខ្លួនព្រោះមើលឃើញកំហុសឆ្គងរបស់លោកហ៊ុន-សែនចំពោះនីតិរដ្ឋ(rule of laws), សេដ្ឋកិច្ច(economy), សេរីភាព(freedom), សិទ្ធិមនុស្ស(human rights), ប្រជាធិបតេយ្យ(democracy), ការបោះឆ្នោត(election), និងភាពថ្លៃថ្នូររបស់បច្ចេកបុគ្គលខ្មែរម្នាក់ៗ(dignity of individual Khmer)ខ្លាំងពេក។

– ទី២ ប្រទេសនៃសមាជិកសហគមអុឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងប្រើប្រាស់ឱកាសវត្តមានរបស់លោកហ៊ុន-សែនដើម្បីលើកឡើងនូវបញ្ហាធំៗមានការទំលាក់ចោលការចោទប្រកាន់ទាំងអស់និងអនុញ្ញាតអោយគណបក្សសង្គ្រោះជាតិត្រឡប់មកប្រក្រតីភាពឡើងវិញជាដើម។ បារាំងនឹងធ្វើជាមជ្ឈន្តិករនៃការសំរបសំរួលក្នុងនាមជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ១៩៩១។

សូមបញ្ជាក់ថាសហគមអុឺរ៉ុបដែលមានសមាជិកជាច្រើនឈររឹងមាំនៅអង្គការសហប្រជាជាតិធ្លាប់ស្នើរអោយមានការព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិបើកម្ពុជាមិនUN Security Councilត្រឡប់មករកប្រក្រតីភាពឡើងវិញទេ។ ប្រទេសបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ជាសមាជិកសន្តិសុខអចិន្ត្រៃយ៍ក្នុងចំណោម៥ប្រទេសរួមទាំងចិននិងរុស្សុី។ គេមិនប្រាកដថាចិននិងរុស្សុីអាចការពារកម្ពុជាបានទេ បើប្រទេសនេះត្រូវប្រឈមការគាបសង្កត់ធ្ងន់ធ្ងរពីប្រទេសទាំងអស់នៅអង្គការសហប្រជាជាតិ។ ក្នុងអង្គប្រជុំនោះ អ្នកស្រីបណ្ឌិតរ៉ូណាស្មីត ដែលជាប្រេសីតពិសេសរបស់លោកអគ្គលេខាអង្គការសហប្រជាជាតិលោកអន់តូទីអូ ហ្គូតើរ៉េស (Antonio Guterres) នឹងធ្វើសេចក្តីរាយការណ៍លំអិតដល់សមាជិកទាំងអស់របស់អង្គការសហប្រជាជាតិអំពីសិទ្ធិមនុស្សនិងសេរីភាពដែលកំពុងកើតមាននៅកម្ពុជា។

ខុសពីដូណាល់ត្រាំ លោកប្រធានាធិបតេយ្យម៉ាក្រុនឈរយ៉ាងរឹងមាំនូវស្ថាប័នសកលលោកនិយម(globalism)តាមរយៈការខិតខំរួមគ្នា(collective effort) ហើយសិទ្ធិមនុស្សមិនមែនជារឿងដែលយើងអាចអនុគ្រោះ(compromise)បានទេ វាជាកាតព្វកិច្ចរួមគ្នា(collective obligation)។ ខុសពីលោកត្រាំដែលសំលឹងមើលប្រយោជន៍ប្រទេសមួយៗ លោកម៉ាក្រុនសំលឹងមើលការសហការពហុភាគី(multilateralism) មិនទទួលយកបាននូវឯកពន្ធភាព(unilateralism)បានទេ។

ស្តាប់បទថ្លែងការណ៌របស់លោកម៉ាក្រុនទាំងស្រុង៖

ស្តាប់បទថ្លែងការណ៍របស់លោកដូណាល់ត្រាំទាំងស្រុង៖





Comments are Closed