Saturday, August 29th, 2015

now browsing by day

 
Posted by: | Posted on: August 29, 2015

វីដេអូ អូបាម៉ា ចំអក​ឲ្យ ហ៊ុន សែន ដែល​តាំង​ខ្លួន​ជា​គ្រូ?

វីដេអូ អូបាម៉ា ចំអក​ឲ្យ ហ៊ុន សែន ដែល​តាំង​ខ្លួន​ជា​គ្រូ?

Op-Ed: Monorom Online News
ប្រធានាធិបតេយ្យអាមេរិក បានថ្លែងចំអកដាក់មេដឹកនាំ ដែលកាន់អំណាចយូរ នៅក្នុងលោកថា បើទោះ​ជា​លោក​នៅ​ក្មេង មាន​លុយ មានអំណាច មានសិទ្ធិ ក្នុងការបន្តអំណាច តែលោកនឹងមិនក្រាញ នឹង​អំណាច​ឡើយ។ សារ​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ប្រើប្រាស់បណ្ដាញសង្គម យកមកបង្ហោះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី​កម្ពុជា បាន​តាំង​ខ្លួន​ជា​គ្រូ​បង្រៀន ប្រធានាធិបតីអាមេរិក ពីបញ្ហានៃ«ការផ្លាស់ប្ដូរ» កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ លោក បារ៉ាក់ អូបាម៉ា បានចាប់ដៃលោក ហ៊ុន សែន នៅភ្នំពេញ តែមិនញញឹមជាមួយទេ។ (រូបថត AP)
Hun Sen and Obama differences
នៅក្នុងវីដេអូមួយ ដែលថតពីការថ្លែង របស់ប្រធានាធិបតីអាមេរិច លោក បារ៉ាក់ អូបាម៉ា បាននិយាយក្នុង​លក្ខខណ្ឌទូទៅ តែមានន័យចង់បញ្ឆិតបញ្ឆៀង ឲ្យបុរសខ្លាំងកម្ពុជា ដែលកាន់អំណាច តាំងពីជាង៣​ទសវត្ស​មក​ហើយ។ នៅក្នុងវីដេអូនោះ លោក អូបាម៉ា បាននិយាយថា តើហេតុអីបានជាមេដឹកនាំខ្លះ ស្រឡាញ់អំណាច ហើយ​បន្តរយៈពេល ដឹកនាំប្រទេសរបស់ខ្លួន ដើម្បីឲ្យពួកគេ បានបន្តស្ថិតក្នុងតំណែង បានយូរតទៅមុខទៀត? សំរាប់ខ្លួនលោកប្រធានាធិបតីផ្ទាល់វិញ ទោះបីជាលោកនៅក្មេង លោកមានប្រាក់ច្រើន ហើយអាចបន្តធ្វើ​ការងារ ជាប្រធាធិបតីនេះ នឹងអាចឈ្នះការបោះឆ្នោតទៀត និងទោះជាលោក មានសិទ្ធិឈរឈ្មោះបន្តនោះ ក៏​ដោយ​ចុះ តែលោក បារ៉ាក់ អូបាម៉ា បានថ្លែងឡើងថា លោកនឹងមិនធ្វើដូច្នោះឡើយ ព្រោះអ្នកផ្សេងគេអាច​មាន​គំនិត​ថ្មី ចំណេះដឹងថ្មី ថាមពលថ្មី ដែលនាំឲ្យប្រទេសជាតិ មានភាពរីកចំរើនថែមទៀតបាន។ការលើកឡើងរបស់លោក អូបាម៉ា នេះ មិនមែនទើបនឹងត្រូវបានធ្វើ ក្នុងពេលថ្មីៗនេះឡើយ តែវីដេអូនៃការថ្លែង​របស់លោក ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមិនចូល​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យកមកបង្ហោះ ចែករំលែក ដើម្បីជាការឆ្លើយតប នឹងការថ្លែងកាលពីថ្ងៃទី ២២ ខែ​សីហា ឆ្នាំ២០១៥ របស់លោក ហ៊ុន សែន ដែលបានតាំងខ្លួនលោក ថាជា«គ្រូបង្រៀន»ប្រធានាធិបតីអាមេរិក សម្រាប់បញ្ហានៃការផ្លាស់ប្ដូរ។

មានប្រសាសន៍នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន​អះអាងថា៖ «ថ្ងៃមុនខ្ញុំជួប ជាមួយឯកអគ្គរដ្ឋទូតអាមេរិក មុនពេលដែលចាក​ចេញពី​កម្ពុជា។ នៅពេលដែល​គាត់ និយាយជាមួយខ្ញុំ គាត់និយាយយ៉ាងច្រើន អំពីអ្វីដែលហៅថាការ “ផ្លាស់ប្ដូរ”។ ខ្ញុំក៏​បាននិយាយទៅកាន់គាត់​វិញ​ថា តើអ្នកភ្លេចទេ ឬអ្នកកំពុងនិយាយ ជាមួយអ្នកណា? ឯកឧត្តមកំពុងនិយាយ ជាមួយអ្នកណា? ឯកឧត្តម​ពិត​ជា កំពុងនិយាយជាមួយ “សាស្ត្រាចារ្យម្នាក់” ដែលអាចបង្រៀនឯកឧត្តម ឬ​ប្រធានាធិបតី ប្រទេសឯកឧត្តម ឬ​នាយក​រដ្ឋមន្ត្រីប្រទេសផ្សេង លើបញ្ហាការផ្លាស់ប្ដូរ។»

នៅក្នុងវីដេអូនោះ លោក អូបាម៉ា បានថ្លែងទៀតថា អ្នកខ្លះថាមានតែ“គេ”ទេ ដែលអាចដឹកនាំ និងរក្សា​ស្ថេរភាព​ប្រទេស នោះបាន។ លោកបានបង្ហាញ ការយល់ឃើញរបស់ខ្លួន យ៉ាងដូច្នេះថា តែសំរាប់លោកវិញ លោកមិន​យល់ដូច្នេះឡើយ។ លោកនឹងជំរុញ ឲ្យមេដឹកនាំទាំងឡាយ ចេះគោរពច្បាប់ និងផ្តល់ឱកាស ដល់អ្នកថ្មី បាន​កាន់កាប់កិច្ចការដឹកនាំប្រទេសផងដែរ។ លោកបានថ្លេងទៀតថា៖ «ខ្ញុំពិតជាមានឱកាស និងវិធីសាស្ត្រច្រើន ដែលខ្ញុំអាចឈ្នះ តែខ្ញុំមិនធ្វើ។ ខ្ញុំគោរពច្បាប់។ (I actually Think about the opportunity any way I can win but I can’t. I respect to the law)»។

» សូមទស្សនាជាវីដេអូ របស់លោក អូបាម៉ា ដូចខាងក្រោម

Read More …

%d bloggers like this: