Leader of the CEROC met and discussed with MP Ron McKinnon
Op-Ed: The CEROC ថ្ងៃទី២២ ខែកញ្ញា ឆ្នាំង២០១៨នេះ ប្រធានដឺសុីរ៉ក់លោកសេង សុភ័ណ បានជួបសំណេះសំណាលជាមួយតំណាងរាស្ត្រប្រចាំមណ្ឌលបោះឆ្នោតរបស់គាត់គឺលោក MP Ron McKinnon ដែលតំណាងអោយរដ្ឋសហព័ន្ធកាណាដាក្នុងការគាំទ្រតែងតាំងគាត់ជាបេក្ខជនបន្តទៀតសំរាប់គណបក្សសេរីភាព(Liberal Party)កំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងមណ្ឌលបោះឆ្នោត Coquitlam-Port Coquitlam កំណត់ឡើងក្នុងឆ្នាំ២០១៩ខាងមុខ។ ទន្ទឹមនឹងនោះដែរ លោកសុភ័ណបានពិភាក្សាលំអិតជាមួយលោកតំណាងរាស្ត្រអំពីស្ថានការណ៌សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាការបោះឆ្នោតមួយដែលមិនអាចឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ប្រជាពលរដ្ឋខ្មែរពិតប្រាកដបានទេពីព្រោះគណបក្សប្រកួតប្រជែងដែលមានកំឡាំងប្រហាក់ប្រហែលគ្នាត្រូវបានផាត់ចេញពីសៃវេននយោបាយដោយការចាប់ប្រធានដាក់ឃុំ បំបិទសិទ្ធិថ្នាក់ដឹកនាំសំខាន់ៗទាំង១១៨នាក់ រំលាយគណបក្សសង្គ្រោះជាតិចោល ដកយកកៅអីសភាតំណាងរាស្ត្រទាំង៥៥ទៅចែកអោយគណបក្សផ្សេង និងដកយកតំណែងឃុំ-សង្កាត់ទាំង៥០០៧ដែលប្រជាពលរដ្ឋបោះឆ្នោតអោយមកគ្រប់គ្រងខ្លួនឯង។ មិនតែប៉ុណ្ណោះ ពត៌មានឯករាជ្យសំខាន់ៗត្រូវបានបិទ អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការឃ្លាំមើលសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទាំងថ្នាក់ជាតិនិងអន្តរជាតិត្រូវបានគាបសង្កត់គ្រប់បែបយ៉ាងនិងបណ្តេញចេញក្រៅប្រទេស។ ការសំដែងមតិនិងចលនាសហជីបកម្មករត្រូវបានរឹតបណ្តឹង។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកហ៊ុន-សែនប្រកាសឈ្នះកៅអីសភាទាំង១២៥កៅអីជាអត្តនោមតិ។ ពេលនេះ រដ្ឋសភាសហគមអុឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ ដែលជាដៃគូរសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងលទ្ធិប្រជាធិបតេយ្យបានថ្កោលទោសនិងចេញដំណោះ ស្រាយរួមនិងដាច់ដោយឡែក ដោយចោទសួរចំៗទៅរដ្ឋាភិបាលឯកបក្សថ្មីរបស់លោកហ៊ុន-សែនអោយត្រឡប់មករកប្រក្រតីភាពឡើងវិញដោយការអោយគណបក្សសង្គ្រោះជាតិវិលមកដូចដើមវិញ ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោកកឹម-សុខាពីការឃុំឃាំងក្នុងផ្ទះនិងលោកសម-រង្សុីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសក្នុងបទចោទនយោបាយរាប់ជំពូកដើម្បីគាត់អោយចូលស្រុកវិញប្រកបជីវភាពនយោបាយធម្មតា ផ្តល់សិទ្ធិនយោបាយអោយថ្នាក់ដឹកនាំទាំង១១៨នាក់ ប្រគល់តំណែងឃុំ-សង្កាត់ទាំង៥០០៧នាក់មកវិញ អនុញ្ញាតអោយសារពត៌មានឯករាជ្យ សង្គមសុីវិល និងសហជីបកម្មការមានដំណើរការនិងសិទ្ធិសេរីភាពឡើងវិញ។ បើមិនដូច្នោះទេ សហគមអុឺរ៉ុននិងសហរដ្ឋអាមេរិកជាដើម នឹងដក់កិច្ចអនុគ្រោះពន្ធនាំសំលៀកបំពាក់ចូល ដែលក្នុងមួយឆ្នាំជិត៧០០លានដុល្លាសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ សហគមអុឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងផ្តាច់ជំនួយក៏ដូចជាទំនាក់ទំនងការទូតនិងដាក់បញ្ជីខ្មៅដល់ក្រុមបក្សពួកដែលមានចំណែកក្នុងការធ្វើអោយធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ ជាការកត់សំគាល់ រដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតក្លែងក្លាយនេះ មិនមានប្រទេសណាច្រើនទទួលស្គាល់ទេ មានប្រទេសចិនដែលប្រកាសជំហរគាំទ្រនិងសហការជាមួយកម្ពុជានៅពេលដែលការវិនិយោគរបស់ចិនភាគច្រើនជាការវិនិយោគបែបគ្មានតម្លាភាពដោយការកាប់ទន្ទ្រានព្រៃនិងជីកយករ៉ែ