Culture
now browsing by category
Kem Sokha is imitating Hun Sen to blame those exiled from political executioning
តាមរយៈសារនេះ លោកកឹម សុខា កំពុងសម្លាប់ប្រជាប្រីយភាពខ្លួនតាមលោកហ៊ុនសែនដែរ។ យុគសាកលភាវូបនីយកម្មនេះ(globalization) មនុស្សលោករស់នៅទីណា រត់ទៅទីណាក៏អាចស្រលាញ់ជាតិមាតុភូមិខ្លួនដែរអោយតែមានឆន្ទៈនយោបាយពិតនិងយោនិសោមនសិការពិត។ ផ្ទុយទៅវិញ អ្នកនៅក្នុងស្រុកដែលបំផ្លាញយុត្តិធម៍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាពិសេសធនធានធម្មជាតិនោះគឺអាក្រក់ជាងនៅក្រៅស្រុកដែលរមែងជួយជ្រោមជ្រែងទាំងធនធានបញ្ញានិងរូបីយបណ្ណអន្តរជាតិជួយស្រុកទេសវិញមិនដែលដាច់។
សម្រាប់ភាពជាមេដឹកនាំ បើណាប៉ូលេអុងមិនរត់ទៅក្រៅប្រទេសទេ គាត់មិនអាចរំដោះបារាំងពីការឈ្លានពានបានឡើយ បើម៉ៅសេទុងមិនរត់ទៅអឺរ៉ុបទេ គាត់គ្មានលទ្ធភាពបង្រួបបង្រួមចិនបានឡើយ បើព្រះបាទជ័យវរ្ម័នទី២មិននៅប្រទេសជ្វាឬអាណាចក្រសៃលេន្ទ្រៈទេ ព្រះអង្គមិនអាចរំដោះប្រទេសនេះចេញពីកណ្តាប់ដៃបរទេសបានឡើយ បើសម្តេចអង្គដួងមិនបានរៀនសូត្រនៅសៀមទេ ព្រះអង្គក៏គ្មានការយល់ដឹងអាចសរសេរលិខិតទៅបារាំងអោយមកដាក់អាណាព្យាបាល(protectorate)រំដោះកម្ពុជាពីយៀកណាមនិងសៀមបានឡើយ។
ការចោទអ្នករត់ចេញពីស្រុកព្រោះការផ្តន្ទាទោសនយោបាយថាមិនស្នេហាជាតិដូចអ្នកនៅក្នុងស្រុកគឺជាភាសារើសអើងបែបមនុស្សអវិជ្ចាប៉ុណ្ណោះ ហើយនេះជាសាររបស់លោកហ៊ុន សែន ក្នុងការបំបែកបំបាក់សម្ព័ន្ធភាពពីលោកកឹម-សុខានិងសម រង្ស៊ីក្នុងស្មារតីសង្គ្រោះជាតិ។
Posted in Culture, Education, Election, Leadership, Politics, Researches | Comments Off on Kem Sokha is imitating Hun Sen to blame those exiled from political executioning
Tags: Sam Rainsy and Kem Sokha
ស្រ្តីម្នាក់បដិសេធមិនមានទំនាក់ទំនងសេ្នហាជាមួយព្រះអង្គ លួន សុវ៉ាត ដូចឃ្លីបវីដេអូបង្ហោះលើហ្វេសប៊ុកនោះទេ
Comment: រឿងរ៉ាវព្រះតេជគុណលួនសាវ៉ាត់គឺដូចគ្នានឹងរឿងអាសីហាបញ្ចេញហ្វេសប៊ុកឃ្លីបតាមផេកក្លែងក្លាយ។ តែពេលនេះគឺបរាជ័យទាំងស្រុងពីព្រោះប្រជាពលរដ្ឋខ្មែរបានរៀនសូត្រមេរៀនដ៏អយុត្តិធម៍នេះរួចហើយ។ នៅពេលដែលប្រជាការពារក្លែងខ្លួនជាតំរួតស្នងការខេត្តសៀមរាបទៅឆែកឆេរ-ដកហូតទ្រព្យសម្បត្តិផ្ទាល់ខ្លួន-ទូរស័ព្ទដៃរបស់មនុស្សជាច្រើននាក់រួមទាំងខាងព្រះសង្ឈនិងស្ត្រីជនរងគ្រោះ ព្រមទាំងវាយខ្នោះក្មួយលោកពីរនាក់ទៀត និងគំរាមកំហែងគ្រប់បែបយ៉ាងដោយគ្មានដីកាតុលាការនោះ(បញ្ជាក់៖លោកជួន សុបញ្ញាបញ្ជាក់ប្រាប់វីអូអេពីដំបូងថាខាងតុលាការអត់ដឹងរឿងអីទេ) មេគណខេត្តសៀមរាបចេញសេចក្តីសម្រេចផ្សឹកព្រះអង្គលួនសុវ់ាត់ទាំងកំបាំងមុខ ដោយអាងតែទៅលើចំលើយដែលទទួលបានពីប៉ូលីសឆែកឆេរទាំងនោះប៉ុណ្ណោះ។ ពេលនេះអ្នកស្រីដួង សុថាវរី ស្នងការរងទទួលបន្ទុកខាងជួញដូរមនុស្សនិងអនីតិជនបានប្រាប់ថាមានពាក្យបណ្តឹងប្អូនស្រីម្នាក់ប្តឹងក្នុងពេលឆែកឆេរសួរចំលើយនោះដែរ។ ដូច្នេះ សំណួរសួរថាតើប៉ូលីសមានបុព្វសិទ្ធិក្នុងមាត្រាណាឬក្រមសីលធម៍ពិតរបស់ប៉ូលីសនៅកន្លែងណាដែលទៅឆែកឆេរ សួរចំលើយ រឹបអូសសម្បត្តិទ្រព្យឯកជន ព្រមទាំងវាយខ្នោះដៃមនុស្សគ្មានទោសកំហុសទាំងគ្មានដីការតុលាការនោះដោយសំអាងតែទៅលើសំលេងឃ្លីបក្នុងហ្វេសប៊ុននោះដែលមិនបង្កអោយមានអស្ថេរភាពក្នុងសហគមតែប៉ុនសសៃសក់ក៏គ្មានផងនោះ? តើបទចោទល្មើសវិន័យសង្ឃអាបត្តិបរាជិកដោយគ្រាន់តែជនអនាមិកបង្កើតផេកនិងបង្ហោះសំលេងក្លែងក្លាយតាមហ្វេសប៊ុកអាចជាភស្តុតាងគ្រប់គ្រាន់ព្រះវិន័យបានមែនទេ? តើបទចោទរឿងសេពសន្ទវៈមានកំរិតទោសធ្ងន់តាមក្រមព្រហ្មទណ្ឌនោះមានធាតុផ្សំគ្រប់គ្រាន់របៀបណា៖ រំលោភពេលណា នៅទីណា មានរូបថតបញ្ជាក់ស្នាមរើបំរាស់រលាត់រលាកនិងសាក្សីយ៉ាងណា? តើអ្នកស្រីដួង សុថាវរី មានបុព្វសិទ្ធិនិងតួនាទីយ៉ាងណាមកកាន់កាប់សំណុំរឿងនេះព្រោះតាមតួនាទីអ្នកស្រីគ្រាន់តែទទួលខុសត្រូវការចាប់រំលោភមនុស្សស្រីអនីតិជនឬក្រោមអាយុប៉ុណ្ណោះ? ឬអ្នកស្រីធ្វើការនេះលើសក្រមសីធម៌និងវិជ្ជាជីវៈរបស់ខ្លួនពីព្រោះខ្លួនជាសមាជិកពង្រឹងគណបក្សប្រចាំឃុំជីក្រែងជាមួយបក្សពួកមួយដំបរស្វានោះ? ឯណាទៅការអនុវត្តន៍យន្តការជាក់ស្តែងបើរកឃើញថាអ្នកស្រីរំលោភបំពានសហលក្ខន្តិកៈប៉ូលីសទាហានដែលត្រូវអព្យាក្រិតពិតប្រាកដនៅរាល់ការអនុវត្តន៍ការងាររបស់ខ្លួននោះ? រឿងការបង្ហោះសារក្លែងក្លាយនេះ មិនមែនគ្រាន់តែបំផ្លាញសេចក្តីសុខនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់បុគ្គលប៉ុណ្ណោះទេ ជាការមាក់ងាយនិងបំផ្លាញព្រះពុទ្ធសាសនាធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះបទចោទរឿងព្រះសង្ឃរំលោភស្ត្រីភេទពេលនះគឺកាន់តែបំផ្លាញព្រះពុទ្ធសាសនាទ្វេរដងថែមទៀត។ យើងធ្លាប់តែលឺមនុស្សញៀនថ្នាំឬមនុស្សវិកលចរិកចាប់រំលោភក្មេង តែអ្នកស្រីហ៊ានអៈអាងថាស្ត្រីវ័យ២៧ឆ្នាំត្រូវបានគេរំលោភ ហើយអ្នករំលោភគឺព្រះសង្ឃថែមទៀតនោះ រឿងនេះគឺពិតជាអស្ចារ្យ ហើយមានតែទមិឡអត់សាសនាទេដែលជឿរឿងនេះនោះ!
23 មិថុនា 2020
បោះពុម្ពភ្នំពេញ —
ស្រ្តីម្នាក់ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយព្រះអង្គ លួន សុវ៉ាត សកម្មជនសង្ឃល្បីឈ្មោះ បានចេញមុខដាក់ពាក្យបណ្តឹងថា នាងមិនមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គនោះទេហើយថា ជនមិនស្គាល់អត្តសញ្ញាណបានបង្កើតហ្វេសប៊ុកដាក់ឈ្មោះហៅក្រៅរបស់កញ្ញា។
ស្រ្តីម្នាក់នោះមានឈ្មោះ ទឹម រដ្ឋា ហៅក្រៅថា ស្រីដា អាយុ៣០ឆ្នាំ ជាអ្នករស់នៅក្នុងភូមិអន្លង់ត្នោត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានផ្ទះនៅទល់មុខវត្តស្លែង ដែលព្រះអង្គ លួន សុវ៉ាតធ្លាប់គង់នៅ។
ក្នុងពាក្យបណ្តឹង ចុះថ្ងៃទី១៩ ខែមិថុនា ដែល VOA ទទួលបាន កញ្ញា ទឹម រដ្ឋា ដែលមានបងប្អូនស្រី៣នាក់ទៀតលើកឡើងថា ជនអនាមិកបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយឈ្មោះ Srey Da Chi-Kraeng ដែលបង្ហោះវីដេអូ៤ឃ្លីប ដែលក្នុងនោះមានរូបកញ្ញា បងប្អូនស្រីនិងម្តាយ។ ក្នុងវីដេអូនោះបងប្អូនស្រី និងម្តាយ ត្រូវបានចោទប្រកាន់ថា សន្ទនាស្នេហាជាមួយព្រះអង្គ លួន សុវ៉ាត ដែលព្រះអង្គបានបដិសេធដូចគ្នា។
ពាក្យបណ្តឹងដែលបង្ហោះទៅហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ឲ្យដឹងថា៖
«ទាំងបងប្អូនខ្ញុំ៤នាក់ និងម្តាយត្រូវបានគេលួចយករូបថតទៅដាក់ក្នុងផេក រួមទាំងកាត់តសំឡេងធ្វើជាវីដេអូឃ្លីបនិយាយសាសងជាមួយព្រះសង្ឃបែបលេបខាយស្នេហា។ កត្តានេះធ្វើឲ្យខូចកិត្តិយសធ្ងន់ធ្ងរដល់នាងខ្ញុំនិងសមាជិកគ្រួសារទាំងអស់ ព្រមទាំងមានការរើសអើងនៅក្នុងភូមិ និងទីកន្លែងធ្វើការ»។
កញ្ញា ទឹម រដ្ឋា ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា វីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកនោះមានរូបកញ្ញាបងប្អូននិងម្តាយបង្កើត។ កញ្ញាបន្តថា នេះជាការកាត់តសំឡេងបញ្ចូលគ្នា បង្កើតជាសាច់រឿង ដែលកញ្ញាថា មិនបានដឹងរឿងនេះទាល់តែសោះ។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំអត់បានប្រព្រឹត្ត។ ចង់និយាយថា បួនប្រាំនាក់(គ្រួសារ) គេចងទៅទាំង៥អ៊ីចឹង។អ៊ីចឹងអាគ្នាមិនបានធ្វើវាជាប់ទៅអ៊ីចឹងដែរ។ អ៊ីចឹងវាធ្វើឲ្យប៉ះពាល់កិត្តិយស។ វាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តយើងទៀត»។
កញ្ញាបានបដិសេធថា កញ្ញាមិនមានទំនាក់ទំនងស្នេហាអ្វីជាមួយព្រះអង្គ លួន សុវ៉ាត នោះទេបើទោះជាផ្ទះនៅជិតវត្តព្រះអង្គគង់នៅ និងធ្លាប់ស្គាល់ព្រះអង្គក៏ដោយ។ កញ្ញាបន្ថែមថា មានគេចង់ធ្វើបាបព្រះអង្គ។
កញ្ញាបន្តថា៖ «ខ្ញុំអត់មានទំនាក់ទំនង(ស្នេហា)ជាមួយគាត់ផង គ្រាន់តែស្គាល់ ដោយសារលោក(គង់នៅ)វត្តនៅទល់មុខផ្ទះរបស់ខ្ញុំ»។
កញ្ញាបដិសេធមិនបកស្រាយបន្ត ដោយចង់រក្សាភាពស្ងៀមស្ងាត់និងទុកឲ្យសមត្ថកិច្ចចាត់ការស្វែងរកអ្នកបង្កើតទំព័រហ្វេសប៊ុកនេះ។
វីដេអូយ៉ាងតិចចំនួន៤ ដែលមានការចោទប្រកាន់ថា ជាសំឡេងរបស់ព្រះអង្គ លួន សុវ៉ាត ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកមួយឈ្មោះ Srey Da Chi-Kraeng។ នេះជាទំព័រហ្វេសប៊ុកដែលទើបត្រូវបានបង្កើតឡើង កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០នេះ ដែលមានអ្នកចុច Likes ទៅដល់ជាង ១ពាន់នាក់។
វីដេអូមួយក្នុងចំណោមវីដេអូផ្សេងទៀត ដែលមានរយៈពេលជាង៧នាទី ជាវីដេអូថតចេញពីការហៅសន្ទនាគ្នាតាមប្រព័ន្ធសង្គមហ្វេសប៊ុក ដែលមានឈ្មោះជាភាសាខ្មែរ «លួន សុវ៉ាត»។ ការសន្ទនាគ្នានេះមាននិយាយទាក់ទងនឹងស្នេហា ការប្រើប្រាស់ពាក្យពេចន៍ដូចជាម៉ាស្សា ឈឺខ្នង ឈឺចង្កេះនិងការហៅមកជួបគ្នាផងដែរ។ ចាប់តាំងពីថ្ងៃទី៤ខែមិថុនាមក ទំព័រហ្វេសប៊ុក Srey Da Chi-Kraeng មិនមានបង្ហោះសារអ្វីទៀតនោះទេ។
ចំពេលមានការចោទប្រកាន់រឿងសន្ទនាស្នេហា រហូតដល់មានការផ្សឹក ព្រះអង្គព្រះអង្គ លួន សុវ៉ាត នោះ សកម្មជនសង្ឃល្បីឈ្មោះនេះ កំពុងត្រូវបានតុលាការខេត្តសៀមរាបសង្ស័យថា បានប្រព្រឹត្តបទល្មើស«រំលោភសេពសន្ថវៈ»។
Read More …Posted in Culture, Education, Leadership, Politics, Researches, Social | Comments Off on ស្រ្តីម្នាក់បដិសេធមិនមានទំនាក់ទំនងសេ្នហាជាមួយព្រះអង្គ លួន សុវ៉ាត ដូចឃ្លីបវីដេអូបង្ហោះលើហ្វេសប៊ុកនោះទេ
Tags: Cambodia Buddhism, Social Injustice, ព្រះពុទ្ធសាសនាខ្មែរ
Translation of Truth and Protection of Coronavirus named COVID-19 infectious disease
Original source for your reference: CambodianInterpreter.Org
Coronaviruses (CoV) are a family of viruses that cause sicknesses like the common cold, as well as more severe diseases, such as Middle East Respiratory Syndrome and Severe Acute Respiratory Syndrome. A novel coronavirus (nCoV) is a new strain – one that hasn’t previously been recognized in humans.
Coronaviruses (CoV) គឺជាអំបូរនៃវីរុសដែលបង្ករឱ្យមានជំងឺដូចជាផ្តាសាយធម្មតាក៏ដូចជាជំងឺធ្ងន់ធ្ងរជាច្រើនទៀត ដូចគ្នានឹងរោគសញ្ញាផ្លូវដង្ហើមមជ្ឈិមបូព៌ានិងរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ។ មេរោគប្រលោមលោកថ្មីគឺជាវីរុសថ្មីមួយដែលមិនត្រូវបានគេទទួលស្គាល់នៅក្នុងខ្លួនមនុស្សទេពីមុនមក។
Coronaviruses cause diseases in mammals and birds. A zoonotic virus is one that is transmitted between animals and people. When a virus circulating in animal populations infects people, this is termed a “spillover event”.
ជំងឺ Coronaviruses បង្កជំងឺក្នុងថនិកសត្វនិងបក្សី។ វីរុសហ្សូណូទិកគឺជាវីរុសមួយដែលឆ្លងរវាងសត្វនិងមនុស្ស។ នៅពេលវីរុសដែលរាលដាលនៅក្នុងហ្វូងសត្វ ហើយឆ្លងទៅមនុស្សនេះត្រូវបានគេហៅថា“ព្រឹត្តិការណ៍លេចធ្លាយ” ។
How does CoVID-19 affect the body? តើកូវិដ១៩ ប៉ះពាល់ដល់រាងកាយយ៉ាងដូចម្តេច?
The virus is fitted with protein spikes sticking out of the envelope that forms the surface and houses a core of genetic material. Any virus that enters your body looks for cells with compatible receptors – ones that allow it to invade the cell. Once they find the right cell, they enter and use the cell’s replication machinery to create copies of themselves. It is likely that COVID-19 uses the same receptor as SARS – found in both lungs and small intestines.
វីរុសនេះត្រូវបានបំពាក់ដោយជាតិប្រូតេអ៊ីនដែលស្ថិតជាប់នឹងផ្នែកខាងក្រៅដែលបង្កើតជាផ្ទៃនិងជាស្នូលនៃសារធាតុហ្សែន។ វីរុសណាមួយដែលចូលក្នុងខ្លួនរបស់អ្នក វាស្វែងរកកោសិកាដែលមានឧបករណ៍ទទួលសញ្ញាដែលត្រូវគ្នា – ដែលអនុញ្ញាតឱ្យវាលុកលុយចូលក្នុងកោសិកាបាន។ នៅពេលដែលពួកគេរកឃើញកោសិកាត្រឹមត្រូវ ពួកគេចូលហើយប្រើគ្រឿងម៉ាស៊ីនចម្លងរបស់កោសិកាដើម្បីបង្កើតច្បាប់ចម្លងដោយខ្លួនឯង។ វាទំនងដូចជាកូវិដ-១៩ ប្រើឧបករណ៍ទទួលសញ្ញាដូចគ្នានឹងសារ – រកឃើញទាំងក្នុងសួតនិងពោះវៀនតូច។
It is thought that CoVID-19 shares many similarities with SARS, which has three phases of attack: viral replication, hyper-reactivity of the immune system, and finally pulmonary destruction. Early on in infection, the coronavirus invades two types of cells in the lungs – mucus and cilia cells. Mucus keeps your lungs from drying out and protects them from pathogens. Cilia beat the mucus towards the exterior of your body, clearing debris – including viruses! – out of your lungs. Cilia cells were the preferred hosts of SARS-CoV, and are likely the preferred hosts of the new coronavirus. When these cells die, they slough off into your airways, filling them with debris and fluid. Symptoms include a fever, cough, and breathing difficulties. Many of those infected get pneumonia in both their lungs.
វាត្រូវបានគេគិតថាកូវិត១៩ ចែករំលែកភាពស្រដៀងគ្នាជាច្រើនជាមួយរោគសារដែលមានការវាយប្រហារបីដំណាក់កាលគឺ៖ ការបង្កើតច្បាប់ចម្លងវីរុស ប្រតិកម្មខ្ពស់ទៅលើប្រព័ន្ធភាពស៊ាំ និងទីបំផុតការបំផ្លាញសួត។ នៅពេលមានការឆ្លងមេរោគ វីរុសកូរ៉ូណាបានរាតត្បាតកោសិកាពីរប្រភេទនៅក្នុងសួត – កោសិកាជាតិរំអិលនិងកោសិការោមល្អិតឆ្មាឈ្មោះស៊ីលីយ៉ា។ កោសិកាជាតិរំអិលការពារសួតរបស់អ្នកពីការស្ងួតនិងការពារភ្នាក់ងារជំងឺ។ កោសិការោមល្អិតឆ្មាឬស៊ីលីយ៉ារុញច្រានជាតិទឹករំអិលឆ្ពោះទៅផ្នែកខាងក្រៅនៃរាងកាយរបស់អ្នកដើម្បីសំអាតកំទេចកំទី – រួមទាំងមេរោគចេញពីសួតរបស់អ្នក។ កោសិការរោមល្អិតឆ្មាគឺជាម្ចាស់ផ្ទះដែលមេរោគសារនិងកូវិដចូលចិត្តជាងគេ ហើយទំនងជាម្ចាស់ផ្ទះដែលចូលចិត្តទទួលយកវីរុសថ្មី។ នៅពេលកោសិកាទាំងនេះងាប់ពួកវានឹងរអិលចូលទៅក្នុងផ្លូវដង្ហើមរបស់អ្នកដោយបំពេញវាដោយកំទេចកំទីនិងសារធាតុរាវ។ រោគសញ្ញារួមមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម។ ភាគច្រើននៃអ្នកដែលឆ្លងជំងឺនេះមានជំងឺរលាកសួតទាំងពីររបស់ពួកគេ។
Read More …Posted in Culture, Economics, Education, Leadership, Politics, Researches, Social | Comments Off on Translation of Truth and Protection of Coronavirus named COVID-19 infectious disease
Tags: coronavirus, covid-19, Khmer translation
Let fight against the Coronavirus or COVID-19
CORONAVIRUS: WHAT WE KNOW SO FAR
Original source: CambodianInterpreter.Org Video Clip Original Link
What is this virus?
The virus has been identified as a new type of coronavirus. Coronaviruses are a large family of pathogens, most of which cause mild respiratory infections such as the common cold.
But coronaviruses can also be deadly. SARS, or severe acute respiratory syndrome, is caused by a coronavirus and killed hundreds of people in China and Hong Kong in the early 2000s.
Can it kill?
Yes. Over 2850 people have so far died after testing positive for the virus.
What are the symptoms?
Its symptoms are typically a fever, cough and trouble breathing, but some patients have developed pneumonia, a potentially life-threatening infection that causes inflammation of the small air sacs in the lungs. People carrying the novel coronavirus may only have mild symptoms, such as a sore throat. They may assume they have a common cold and not seek medical attention, experts fear.
How is it detected?
The virus’s genetic sequencing was released by scientists in China to the rest of the world to enable other countries to quickly diagnose potential new cases. This helps other countries respond quickly to disease outbreaks.
To contain the virus, airports are detecting infected people with temperature checks. But as with every virus, it has an incubation period, meaning detection is not always possible because symptoms have not appeared yet.
How did it start and spread?
The first cases identified were among people connected to the Huanan Seafood Wholesale Market in Wuhan.
Cases have since been identified elsewhere which could have been spread through human-to-human transmission.
What are countries doing to prevent the spread?
Countries in Asia have stepped up airport surveillance. They include Japan, South Korea, Thailand, Hong Kong, Indonesia, Malaysia and Philippines.
Australia and the US are also screening patients for a high temperature, and the UK announced it will screen passengers returning from Wuhan.
Is it similar to anything we’ve ever seen before?
Experts have compared it to the 2003 outbreak of severe acute respiratory syndrome (SARS). The epidemic started in southern China and killed more than 2850 people in mainland China, Iran, South Korea, Italy, Hong Kong and elsewhere.
=====
កូរ៉ូណាវីរុស៖ អ្វីដែលយើងត្រូវដឹង
តើមេរោគនេះជាអ្វី?
វីរុសនេះត្រូវបានគេកំណត់អត្តសញ្ញាណថាជាប្រភេទមេរោគឆ្លងថ្មី។ កូរ៉ូណាវីរុសគឺជាគ្រួសារវីរុសបង្កជំងឺដ៏ធំមួយដែលភាគច្រើនបណ្តាលឱ្យមានការឆ្លងមេរោគតាមផ្លូវដង្ហើមស្រាលៗ ដូចជាផ្តាសាយធម្មតា។
ប៉ុន្តែកូរ៉ូណាវីរុសឬវីរុសឆ្លងនេះក៏អាចមានគ្រោះថ្នាក់ផងដែរ។ ជំងឺ SARS ឬរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរបណ្តាលមកពីវីរុសឆ្លងនិងបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសចិននិងហុងកុងនៅដើមទសវត្សឆ្នាំ ២០០០ ។
តើវាអាចសំលាប់មនុស្សបានទេ?
ត្រូវហើយ។ មនុស្សជាង២៨៥០ នាក់បានស្លាប់បន្ទាប់ពីបានធ្វើតេស្តិ៍រកឃើញវីរុសនេះ។
តើរោគសញ្ញាអ្វីខ្លះ?
Read More …Posted in Culture, Economics, Education, Leadership, Researches, Social, Tourism | Comments Off on Let fight against the Coronavirus or COVID-19
Tags: coronavirus, covid-19, world pandemic